
ការផ្លាស់ប្តូរ គឺជាសញ្ញានៃការរីកចម្រើន។ Harvest Center Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជាផ្លូវការអំពីនិមិត្តសញ្ញាថ្មីជូនអតិថិជន និងដៃគូសហការ។
អត្តសញ្ញាណថ្មីនេះបង្ហាញពីទិសដៅទំនើប ខណៈដែលនៅតែរក្សាការប្តេជ្ញាចិត្តរបស់ HCC ចំពោះកសិករកម្ពុជា និងនវានុវត្តន៍ដែលអាចអនុវត្តបានជាក់ស្តែង។
ការធ្វើបច្ចុប្បន្នភាពនេះជាជំហានថ្មីមួយនៃដំណើរអភិវឌ្ឍម៉ាក និងចក្ខុវិស័យរយៈពេលវែងរបស់ HCC។